រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ឡេក ស៊ុធន់ មេឃុំទួលគគីរ បានដឹកនាំសមាជិក គ.ក.ន.ក ឃុំ និងអាជ្ញាធរភូមិតាចាត ចុះសួរសុខទុក្ខ ស្រ្តីទើបសម្រាលកូន ឈ្មោះ ផល ស្រីនីន

លោក ឡេក ស៊ុធន់ មេឃុំទួលគគីរ និងជាប្រធាន គ.ក.ន.ក.ឃុំ បានដឹកនាំសមាជិក គ.ក.ន.ក ឃុំ និងអាជ្ញាធរភូមិតាចាត ចុះសួរសុខទុក្ខ និងនាំយកនូវអំណោយផ្ទាល់ខ្លួន មានជាថវិកា ចំនួន ៣០០,០០០រៀល និងគ្រឿងឧបភោគបរិភោគ មានដូចជា: អង្ករ ០១បាវ ទម្ងន់ ៣០ គ.ក្រ ទឹកសុទ្ធ ០២យួរ មីម៉ាៗ ០១កេស ទឹកត្រី ០១ដប ទឹកស៊ីអ៊ីវ ០១ដប ស្ករស ០១kg ខ្ទឹមស ០១kg ទឹកដោះគោឆៅ ០១ឡូ និងប៊ីចេង ០,៥kg ០១កញ្ចប់ ជូនដល់ស្ត្រីទើបសម្រាលកូន មានឈ្មោះ ផល ស្រីនីន អាយុ ២១ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅភូមិតាចាត ។ បន្ថែមដោយថវិកា គ.ក.ន.ក ឃុំ ចំនួន ៥០,០០០រៀល ថវិកា កញ្ញា ឃុត ម៉ាលីវ៉ាន់ ជំទប់ទី២ ចំនួន ២០,០០០រៀល ថវិកាលោក សួន សុង សមាជិកក្រុមប្រឹក្សាឃុំ ២០,០០០រៀល ថវិកាលោក លិត តាំង មេភូមិតាចាត ២០,០០០រៀល និងថវិកាលោកស្រី រិន ស៊ីនួន ចំនួន ២០,០០០រៀល ។ សរុបថវិកាដែលស្ត្រីទើបសម្រាលកូនទទួលបាន ចំនួន ៤៣០,០០០រៀល ។
ព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦
ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២

អត្ថបទទាក់ទង