ឃុំតាតៃក្រោម: ថ្ងៃពុធ ១១រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ៨:៣០ នាទីព្រឹក ។លោក អ៊ូ ឆេនឆៃវិសាន្ត មេឃុំតាតៃក្រោម បានដឹកនាំ កម្លាំងប៉ុសិ៍្តនគរបាលរដ្ឋបាលឃុំតាតៃក្រោម ចំនួន ០៥នាក់ ចុះល្បាតសួរសុខទុក្ខប្រជាពលរដ្ឋតាមខ្នងផ្ទះ និងបានផ្សព្វផ្សាយច្បាប់ស្តីពីការបង្ក្រាបល្បែង សុីសងគ្រប់ប្រភេទ ក្នុងមូលដ្ឋានបានចំនួន ០៥ខ្នងផ្ទះ មនុស្សរួម ១៥ នាក់ ស្រី ១០នាក់ ស្ថិតនៅភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង ។ ជាលទ្ធផលមិនមានប្រទះឃើញការលេងល្បែងស៊ីសងខុសច្បាប់ទេនៅក្នុងមូលដ្ឋាន ។
ប្រភព: រដ្ឋបាលឃុំតាតៃក្រោម