លោកស្រី សុខ វណ្ណដេត ប្រធានក្រុមប្រឹក្សាស្រុក លោក ចេង មុនីរិទ្ធ អភិបាលនៃគណៈអភិបាលស្រុកគិរីសាគរ បានដឹកនាំលោកអភិបាលរងស្រុក មន្រ្ដីរាជការជុំវិញស្រុក បានចូលរួមអមដំណើរឯកឧត្តម កុក អាន សមាជិកព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បាននាំយកចង្ហាន់ ទេយ្យទាន ព្រមទាំងបច្ច័យមួយចំនួន ប្រគេនព្រះសង្ឃ ចូលរួមពិធីកាន់បិណ្ឌ៩នៅវត្តគិរីតេជោ(ហៅវត្តកូនកុក)នៅព្រែកស្មាច់ ឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង៕
ថ្ងៃចន្ទ ៩ រោច ខែភទ្របទ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២
September 19, 2022
បិណ្ឌ ៩ (Ben 9)