ស្រុកកោះកុង ៖ ព្រឹកថ្ងៃចន្ទ ៩ រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ លោក ហួត សារឹម អភិបាលរងស្រុក តំណាងលោក ជា សូវី អភិបាល នៃគណៈអភិបាលស្រុកកោះកុង ដឹកនាំអាជ្ញាធរភូមិ-ឃុំជ្រោយប្រស់ អញ្ជើញទទួលស្វាគមន៍លោកស្រី អ៊ី នារីនេត អភិបាលរងខេត្ត តំណាងលោកជំទាវអភិបាល នៃគណៈអភិបាលខេត្តកោះកុង អញ្ជើញកាន់បិណ្ឌទី៩នៅវត្តឧទ្ធាយរាម ( ហៅវត្តជ្រោយប្រស់ ) ស្ថិតនៅ ភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង។