រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ទួន ភារម្យ អភិបាលរង នៃគណ:អភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមកម្មវិធីផ្សព្វផ្សាយ ប្រកាសស្តីពីបទប្បញ្ញតិ បច្ចេកទេសសុវត្ថិភាពសន្និធិឧស្ម័នអិលភីជី ក្នុងធុងនិង/ឬកំប៉ុង នៅខេត្តព្រះសីហនុ

ថ្ងៃព្រហស្បតិ៍ ៥ រោច ខែភទ្របទ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង៨:០០នាទីព្រឹក លោក ទួន ភារម្យ អភិបាលរង នៃគណ:អភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមកម្មវិធីផ្សព្វផ្សាយ ប្រកាសស្តីពីបទប្បញ្ញតិ បច្ចេកទេសសុវត្ថិភាពសន្និធិឧស្ម័នអិលភីជី ក្នុងធុងនិង/ឬកំប៉ុង ដើម្បីលក់ និង បទប្បញ្ញតិ បច្ចេកទេសសុវត្ថិភាព សន្និធិប្រេងរំអិលក្នុងធុងនិង/ឬកំប៉ុង ដើម្បីលក់ និងប្តូរដល់យានយន្ត ដល់ក្រុមហ៊ុន និងអាជីវករដែលប្រកបរបរសន្និធិឧស្ម័នអិលភីជី និងប្រេងម៉ាស៊ីនក្នុងធុងនិង/ឬកំប៉ុង ដើម្បីលក់ នៅតាមខេត្តនីមួយៗ។ កម្មវិធីផ្សព្វផ្សាយនេះបានរៀបចំដោយនាយកដ្ឋានបច្ចេកវិទ្យាប្រេងកាត គាំទ្រកិច្ចប្រតិបត្តិការ និងសន្តិសុខថាមពល នៃអគ្គនាយកដ្ឋានប្រេងកាត។ នៅសណ្ឋាគារឆ្នេរថ្មី ខេត្តព្រះសីហនុ។

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង