រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក លៀង សាម៉ាត មេឃុំត្រពាំងរូង ចុះសួសុខទុក្ខលោក ប៊ី លើន មេភូមិកោះកុងក្នុង ដែលកំពុងសម្រាកព្យាបាលនៅផ្ទះ។

ឃុំត្រពាំងរូង,ថ្ងៃពុធ ៤រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនិងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ១០:៣០ នាទីព្រឹក លោក លៀង សាម៉ាត មេឃុំត្រពាំងរូង បានដឹកនាំក្រុមការងារឃុំរួមមាន: លោក ខឹម ភុនសុវណ្ណ ជំទប់ទី១ លោក ទូច សុវណ្ណ ជំទប់ទី២ លោក ផន ឆៃវិរ៉ាត់ ជំនួយការហិរញ្ញវត្ថុ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំត្រពាំងរូង ចុះសួសុខទុក្ខលោក ប៊ី លើន មេភូមិកោះកុងក្នុង ដែលកំពុងសម្រាកព្យាបាលជំងឺនៅផ្ទះ និងបានជូនថវិកាចំនួន ២៧០.០០០ រៀល ផងដែរ ស្ថិតនៅភូមិកោះកុងក្នុង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង។         

ប្រភព: រដ្ឋបាលឃុំត្រពាំងរូង

អត្ថបទទាក់ទង