រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក យោង ចាន់ឌី នាយប៉ុស្តិ៍ បានដឹកនាំកម្លាំងចុះល្បាត និងការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន នៅគោលដៅវត្តត្រពាំងរូង។

ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំត្រពាំងរូង: ថ្ងៃអង្គារ ៣រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២លោក យោង ចាន់ឌី នាយប៉ុស្តិ៍ បានដឹកនាំកម្លាំងប៉ុសិ៍្តសហការជាមួយកម្លាំងអធិការស្រុកកោះកុង និងកម្លាំងប្រជាការពារឃុំត្រពាំងរូង ចុះការពារគោលដៅនៅវត្តរូងគីរីសត្ថារាម(វត្តត្រពាំងរូង) ស្ថិតនៅភូមិដីទំនាប ឃុំត្រពាំងរូង ស្រុកកោះកុង និងប្រមូលផ្តុំកម្លាំងនៅប៉ុស្តិ៍ ដើម្បីត្រៀមអនុវត្តន៍ តួនាទី ភារកិច្ចការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងមានផែនការទប់ស្កាត់បានទាន់ពេលវេលា ។

ប្រភព: ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំត្រពាំងរូង

អត្ថបទទាក់ទង