ព្រឹកថ្ងៃអង្គារ ៣រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនិងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ លោក យូ មី ប្រធានក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ បានដឹកនាំសមាជិកក្រុមប្រឹក្សាក្រុង គណៈអភិបាលក្រុង និងមន្រ្តីនៃរដ្ឋបាលក្រុងខេមរភូមិន្ទ ចូលរួមពិធីសូត្រមន្តភ្ជុំបិណ្ឌ និងកាន់បិណ្ឌវេនរបស់រដ្ឋបាលក្រុង នៅវត្តអម្ពរទិយារាម (ហៅវត្តព្រែកស្វាយ) ស្ថិតក្នុងភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#