លោក ហុង ប្រុស អភិបាលស្តីទី បានចាត់ឲ្យលោក តេង នាវ ប្រធានការិយាល័យផែនការ និងគាំទ្រឃុំ សហការជាមួយរដ្ឋបាលឃុំជីខលើ នាំយកអំណោយរបស់រដ្ឋបាលស្រុក ចែកជូនគ្រួសារឈ្មោះ ខាត់ អូន ដែលមានជីវភាពខ្វះខាត រស់នៅភូមិឈូក ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង ដែលមានកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យខ្មែរសូវៀត រាជធានីភ្នំពេញ អំណោយរួមមាន អង្ករចំនួន ៥០គីឡូក្រាម មីចំនួន ០១កេស ទឹកត្រី ០១យួរ ទឹកសុីអុីវ ០១យួរ ត្រីខ ០២ឡូ និងថវិកា ១០០,០០០រៀល និងថវិការបស់រដ្ឋបាលឃុំជីខលើ ១៥០,០០០រៀល ថវិកាសរុប ២៥០,០០០រៀល។
ថ្ងៃចន្ទ ២ រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ September 12, 2022