រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលឃុំកោះស្ដេច បានបើកកិច្ចប្រជុំសម្របសម្រួលតាមការស្នើអត្តរាគមន៍របស់ប្រជាពលរដ្ឋលើករណីចាក់កាកស៊ីម៉ង់ត៍នៅក្បែរជញ្ជាំងផ្ទះ

រដ្ឋបាលឃុំកោះស្ដេច

លោក សាយ ហេង មេឃុំកោះស្ដេច បានដឹកនាំក្រុមប្រឹក្សាឃុំ និងស្មៀនឃុំ បើកកិច្ចប្រជុំសម្របសម្រួលតាមការស្នើសុំអន្តរាគមន៍របស់ប្រជាពលរដ្ឋលើករណីអ្នកជិតខាងចាក់កាកសំណល់សុីម៉ង់ត៍នៅក្បែរជញ្ជាំងផ្ទះ មានទីតាំងស្ថិតនៅភូមិកោះស្ដេច ឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង។ ជាលទ្ធផល ភាគីម្ចាស់សំណង់បានយល់ព្រមឆាយសម្អាតសំណល់សុីម៉ងត៍ ដែលបានចាក់នៅក្បែរផ្ទះភាគីម្ខាងទៀត ចំណែកឯភាគី ម្ខាងទៀតបានយល់ព្រមរក្សាទីតាំងជាប់ជញ្ជាំងផ្ទះរបស់ខ្លួនឱ្យមានសណ្ដាប់ធ្នាប់ និងអនាម័យល្អជានិច្ច។ 

ថ្ងៃអង្គារ ៣រោច ខែភទ្របទ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា  ឆ្នាំ២០២២

អត្ថបទទាក់ទង