រដ្ឋបាលឃុំកោះស្ដេច
លោក សាយ ហេង មេឃុំកោះស្ដេច បានដឹកនាំសមាជិកក្រុមប្រឹក្សាឃុំ និងស្មៀនឃុំ បេីកកិច្ចប្រជុំស្ដីពីការសម្របសម្រួលលេីពាក្យបណ្ដឹងសុំជួយអន្តរាគមន៍រវាងលោក សៀង ឆវី និងបងប្អូនប្រជានេសាទលេីករណីសាងសង់ផែទូក ដែលមានទីតាំងស្ថិតនៅភូមិកោះស្ដេច ឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង។ ជាលទ្ធផល ភាគីទាំងសងខាងពុំទាន់យល់ព្រមទទួលយកការសម្របសម្រួលរបស់អាជ្ញាធរឃុំនៅឡេីយទេ ដូច្នេះរដ្ឋបាលឃុំ នឹងបន្ដដោះស្រាយតាមនីតិវិធីបន្តទៀតនាពេលខាងមុខ។
ថ្ងៃចន្ទ ២ រោច ខែភទ្របទ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២