ឃុំត្រពាំងរូង: ថ្ងៃសៅរ៍ ៨កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង០៩ និង៣០នាទីព្រឹក កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងរូង និងលោកវរសេនីយ៍ត្រី រស់ វ៉ាន់ថន នាយផ្នែកប្រឆាំងគ្រឿងញៀន បានសហការជាមួយអាជ្ញាធរភូមិ និងឃុំត្រពាំងរូង ដឹកនាំនិងលោក ទូច សុវណ្ណ ជំទប់ទី២ឃុំត្រពាំងរូង បានចុះធ្វើវេទិកាផ្សព្វផ្សាយអំពីគសៀវភៅផ្ទាំងធំទម្រង់ទាំង៤ដល់ប្រជាពលរដ្ឋរស់នៅផ្តុំចំនុចអូរតាព្រំផ្ទះលោកអ៊ុំ នង បូរ ស្ថិតនៅភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង។ ដោយលើកយកប្រធានបទសំខាន់ៗ មកផ្សព្វផ្សាយដូចខាងក្រោម:
១.ផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ផ្លូវគោកថ្មី
២.ផ្សព្វផ្សាយអំពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន និងបង្ការទប់ស្កាត់ការចែកចាយ ជួញដូរគ្រឿងញៀនគ្រប់ប្រភេទ
៣.គ្មានអំពើហិង្សាក្នុងគ្រួសារស្ត្រី និងកុមារទាក់ទងនឹងយេនឌ័រ
៤.ផ្សព្វផ្សាយអំពីការបង្ការទប់ស្កាត់នៃការឆ្លងវិរុសកូវិដ-១៩ ជាពិសេស ប្រភេទមេរោគវិរុសបំប្លែងថ្មី អូមីក្រុង ដោយអនុវត្តន៍វិធានរបស់ក្រសួងសុខាភិបាល និងអនុសាសន៍ណែនាំរបស់សម្តេចតេជោ ''៣ការពារ ៣កុំ'' ជាប់ជានិច្ច។
???? វេទិកាផ្សព្វផ្សាយខាងលើ មានប្រជាពលរដ្ឋចូលរួមចំនួន ១២នាក់ ស្រី ០៤នាក់ និងបានបញ្ចប់នៅវេលាម៉ោង ១០ និង១៥នាទីព្រឹកថ្ងៃខែឆ្នាំដដែល។
ប្រភព: រដ្ឋបាលឃុំត្រពាំងរូង