រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី ហួន ច័ន្ទមូលី អនុប្រធានមន្ទីរបរិស្ថាន បានចូលរួមសិក្ខាសាលាស្ដីពី ការរៀបចំថវិកាសមិទ្ធកម្ម និងបញ្ហាប្រឈមរបស់អង្គភាពថវិកា

ថ្ងៃសុក្រ ៧កើត ខែភទ្របទ ឆ្នាំខាល ព.ស ២៥៦៦ ត្រូវនិងថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២ លោកស្រី ហួន ច័ន្ទមូលី អនុប្រធានមន្ទីរបរិស្ថាន បានចូលរួមសិក្ខាសាលាត្រួតពិនិត្យការអនុវត្តថវិកាកម្មវិធី ត្រួតពិនិត្យលក្ខណៈសម្បត្តិអង្គភាពថវិកា គោលការណ៍ណែនាំស្ដីពី ការរៀបចំថវិកាសមិទ្ធកម្ម និងបញ្ហាប្រឈមរបស់អង្គភាពថវិកា នៅខេត្តបាត់ដំបង ក្រោមអធិបតីភាពរបស់ ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ក្រសួងបរិស្ថាន សិក្ខាសាលានេះ មានសិក្ខាកាមមកពីក្រសួង និងបណ្ដាមន្ទីរបរិស្ថានរាជធានី-ខេត្ត សរុបចំនួន ១០០នាក់ ។

អត្ថបទទាក់ទង