ស្រុកកោះកុង,ថ្ងៃសុក្រ ៧ កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២ ក្រុមប្រឹក្សាស្រុកកោះកុង បានបើកកិច្ចប្រជុំសាមញ្ញលើកទី៣៩ អាណត្តិទី៣ ក្រោមអធិបតីភាពលោក ឯក ម៉ឹង ប្រធានក្រុមប្រឹក្សាស្រុកកោះកុង ដើម្បីអនុម័តរបៀបវារៈសំខាន់មួយចំនួន និងដាក់ទិសដៅអនុវត្តន៍ការងារសម្រាប់ខែបន្ទាប់ ជូនដល់គណៈអភិបាលស្រុក ពាក់ព័ន្ធកិច្ចការងាររដ្ឋបាល។សមាសភាពចូលរួមមាន លោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក លោកស្រីអភិបាលស្ដីទី លោកអភិបាលរងស្រុក កងកម្លាំប្រដាប់អាវុធទាំងបីប្រភេទ លោកនាយករដ្ឋបាលសាលាស្រុក លោក លោកស្រី ប្រធាន ឬអនុប្រធានការិយាល័យ អង្គភាពចំណុះសាលាស្រុក លោក លោកស្រី មេឃុំទាំ៤ សរុបចំនួន ៣២នាក់ ស្រី ០៥នាក់ នៅសាលប្រជុំសាលាស្រុកកោះកុង។