រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ទូច សុវណ្ណ ជំទប់ទី២ឃុំត្រពាំងរូង បានដឹកនាំកម្លាំងប៉ុស្តិ៍នគបាលរដ្ឋបាលឃុំ និងលោកមេភូមិដីទំនាប ចុះធ្វើវេទិកាផ្សព្វផ្សាយអំពីគោលនយោបាយភូមិឃុំ.សង្កាត់មានសុវត្ថិភាពទាំង ៧ នៅសាលាបឋមសិក្សាវត្ត្ដត្រពាំងរូង ដល់សិស្សានុសិស្ស(ថ្នាក់ទី៥.៦)ស្ថិតនៅភូមិដីទំនាប ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង។

ស្រុកកោះកុង: ថ្ងៃចន្ទ ៣កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង១៣ និង៣០នាទីរសៀលលោក ទូច សុវណ្ណ ជំទប់ទី២ឃុំត្រពាំងរូងបានដឹកនាំកម្លាំងប៉ុស្តិ៍នគបាលរដ្ឋបាលឃុំ និងលោកមេភូមិដីទំនាប ចុះធ្វើវេទិកាផ្សព្វផ្សាយអំពីគោលនយោបាយភូមិឃុំ.សង្កាត់មានសុវត្ថិភាពទាំង ៧ នៅសាលាបឋមសិក្សាវត្ត្ដត្រពាំងរូងដល់សិស្សានុសិស្ស(ថ្នាក់ទី៥.៦)ស្ថិតនៅភូមិដីទំនាប ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុងដោយលើកយកប្រធានបទសំខាន់ៗមកផ្សព្វផ្សាយដូចខាងក្រោម:

១.ផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ផ្លូវគោកថ្មី

២.ផ្សព្វផ្សាយអំពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន និងបង្ការទប់ស្កាត់ការចែកចាយ ជួញដូគ្រឿងញៀនគ្រប់ប្រភេទ

៣.គ្មានអំពើហិង្សាក្នុងគ្រួសារស្ត្រីនិងកុមារទាក់ទងនឹងយេនឌ័រ

៤.ផ្សព្វផ្សាយអំពីការបង្ការទប់ស្កាត់នៃការឆ្លងវិរុសកូវិដ-១៩ ជាពិសេស ប្រភេទមេរោគវិរុសបំប្លែងថ្មី អូមីក្រុង ដោយអនុវត្តន៍វិធានរបស់ក្រសួងសុខាភិបាល និងអនុសាសន៍ណែនាំរបស់សម្តេចតេជោ ''៣ការពារ ៣កុំ'' ជាប់ជានិច្ច។

???? វេទិកាផ្សព្វផ្សាយខាងលើ មានសិស្សនិងលោកគ្រូ អ្នកគ្រូចូលរួមចំនួន៤២នាក់ ស្រី២១ នាក់ និងកម្មវិធីនេះបញ្ចប់នៅវេលាម៉ោង ១៤ និង០០នាទីថ្ងៃខែឆ្នាំដដែល។

ប្រភព: រដ្ឋបាលឃុំត្រពាំងរូង

អត្ថបទទាក់ទង