ស្រុកកោះកុង ៖ ព្រឹកថ្ងៃអាទិត្យ ២ កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ លោក ឯក ម៉ឹង ប្រធានក្រុមប្រឹក្សាស្រុកកោះកុង និងលោក ជា សូវី អភិបាល នៃគណៈអភិបាលស្រុកកោះកុង អញ្ជើញចូលរួមអមដំណើរឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង អញ្ជើញទទួលស្វាគមន៍ឯកឧត្ដម នាយឧត្ដមសេនីយ៍ ប៊ុន លើត រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារកំណត់តំបន់អភិវឌ្ឍ សម្តេចពិជ័យសេនា អញ្ជើញដាំកូនឈើក្នុងភូមិរៀបរយ សម្ដេចពិជ័យសេនា ទៀ បាញ់ និងតំបន់ប្រវត្តិសាស្ត្រយោធា នៅភូមិថ្មី ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង
វត្តមានអញ្ជើញចូលរួមក្នុងពិធីនេះរួមមាន ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីអភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរជំនាញជុំវិញខេត្ត សមាជិកក្រុមប្រឹក្សាស្រុកកោះកុង អភិបាលក្រុង-ស្រុកទាំង៧ អភិបាលរងស្រុកកោះកុង ប្រធានការិយាល័យ អង្គភាពចំណុះរដ្ឋបាលស្រុក កងកម្លាំងទាំងបីប្រភេទ ក្រុមប្រឹក្សាឃុំទាំងបួន នៃស្រុកកោះកុង ក្រុមការងារក្រសួងការពារជាតិ ស.ស.យ.ក.ស្រុកកោះកុង នាយក លោកគ្រូ អ្នកគ្រូ និងយុវជនកាកបាទក្រហម យុវជន ស.ស.យ.ក និងយុវជនកាយរឹទ្ធិ ព្រមទាំងពុកម៉ែបងប្អូនប្រជាពលរដ្ឋស្រុកកោះកុង ចូលរួមប្រហែលជាង ៣០០នាក់។