រដ្ឋបាលឃុំកោះស្ដេច
តាមការចាត់តាំងរបស់លោក សាយ ហេង មេឃុំកោះស្ដេច លោក ស៊ន ស្រិញ ជំទប់ទី១ បានដឹកនាំមេភូមិ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ចុះដោះស្រាយទំនាស់ដីព្រំដីរបស់ប្រជាពលរដ្ឋដែលមានទីតាំងស្ថិតនៅភូមិកោះស្ដេច ឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង។ ជាលទ្ធផល ភាគីទាំងសងខាងពុំទាន់យល់ព្រមទទួលយកការសម្របសម្រួលរបស់អាជ្ញាធរឃុំនៅពេលនេះ រង់ចាំការដោះស្រាយនៅពេលក្រោយ។
ថ្ងៃសុក្រ ១៤ រោច ខែស្រាពណ៍ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២