រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

យុទ្ធនាការអប់រំផ្សព្វផ្សាយពីជំងឺគ្រុនឈាម​ និងដាក់អាបេត​ នៅភូមិកោះស្ដេច​ ឃុំកោះស្ដេច​ ស្រុកគិរីសាគរ​ ខេត្តកោះកុង

លោក ជា ប៊ុនធឿន អភិបាលស្ដីទី និងលោក​ សាយ​ ង៉ែត​ នាយករដ្ឋបាល​ស្រុក​ បានដឹកនាំ​ និងសហការជាមួយមណ្ឌលសុខភាពគិរីសាគរ​ ​ធ្វេីយុទ្ធនាការអប់រំផ្សព្វផ្សាយពីជំងឺគ្រុនឈាម​ និងដាក់អាបេត​​ ជូនដល់ប្រជាពលរដ្ឋនៅតាមខ្នង​ផ្ទះ​ ស្ថិតនៅភូមិកោះស្ដេច​ ឃុំកោះស្ដេច​ ស្រុកគិរីសាគរ​ ​ខេត្តកោះកុង ដោយមានការចូលរួមពី​ កងកម្លាំងប្រដាប់អាវុធទាំងបី​ លោកអនុប្រធានប្រចាំការ​ ស.ស.យ.ក​ ស្រុក​ សមាជិកយុវជន​ ស.ស.យ.ក​ ស្រុក​ លោកនាយកសាលាវិទ្យាល័យកោះស្ដេច លោកគ្រូ​ អ្នកគ្រូ​ វិទ្យាល័យកោះស្ដេច​ លោកស្រីនាយិកាសាលាបឋមសិក្សាហ៊ុនសែនកោះស្ដេច​ លោកគ្រូ​ អ្នកគ្រូ​ បឋមសាលាហ៊ុនសែនកោះស្ដេច​ យុវជន​ ស.ស.យ.ក​​ យុវជនកាយរិទ្ធ​ យុវជនកាកបាទក្រហម​ និងសិស្សានុសិស្ស សមាសភាពចូលរួម​ប្រហែលជា​ ១០០​ នាក់៕

ថ្ងៃសុក្រ ១៤ រោច ខែស្រាពណ៍ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២
ថ្ងៃនេះ ជាថ្ងៃសីល
August 26, 2022

អត្ថបទទាក់ទង