រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលឃុំព្រែកខ្សាច់ បានរៀបចំកិច្ចប្រជុំវិសាមញ្ញលើកទី៣ ឆ្នាំទី១ អាណត្តិទី៥ របស់ក្រុមប្រឹក្សាឃុំព្រែកខ្សាច់

រដ្ឋបាលឃុំព្រែកខ្សាច់

រដ្ឋបាលឃុំព្រែកខ្សាច់ បានរៀបចំកិច្ចប្រជុំវិសាមញ្ញលើកទី៣ ឆ្នាំទី១ អាណត្តិទី៥ របស់ក្រុមប្រឹក្សាឃុំព្រែកខ្សាច់ ក្រោមអធិបតីភាព លោក រៀម រុំ ជាប្រធានក្រុមប្រឹក្សាឃុំ និងជាប្រធានអង្គប្រជុំ ដែលមានរបៀបវារៈដូចខាងក្រោម៖
១;ពិនិត្យ អនុម័តកំណត់ហេតុប្រជុំក្រុមប្រឹក្សាប្រចាំខែកក្កដា
២;ពិនិត្យអនុម័តរបាយការណ៍ប្រចាំខែកក្កដា
៣;របាយការណ៍ក្រុមប្រឹក្សាឃុំ មេភូមិ ប៉ុស្ត៍នឹងសមាជិកសមាជិការនៃអង្គប្រជុំ
៤.អនុម័តសេចក្ដីព្រាង ស្ដីពីការតែងតាំងគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារីនិងកុមារ អាណត្តិទី៥
៥.អនុម័តសេចក្ដីព្រាង ស្ដីពីការតែងតាំងគណៈកម្មាធិការកសាងផែនការនិងថវិកា អាណត្តិទី៥
៦.សេចក្ដីសម្រេច ស្ដីពីការតែងតាំងសមាសភាពគណៈកម្មាធិការប្រឡងជ្រើសរើសជំនួយការហិរញ្ញវត្ថុឃុំ
៧.សេចក្ដីផ្សេងៗ
ដោយមានសមាសភាពចូលរួមក្រុមប្រឹក្សាចំនួនឃុំ ០៥ រូប ស្មៀនឃុំ និងជំនួយកាលោកនាយកសាលាបឋមយាយសែន សមាជិក ភូមិ មេភូមិទាំងបី លោកម៉ី បូណា នាយរងប៉ុស្តិ៍។

ថ្ងៃព្រហស្បតិ៍ ១៣រោច ខែស្រាពណ៍ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២

អត្ថបទទាក់ទង