ស្រុកកោះកុង ៖ថ្ងៃពុធ ១២ រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ លោក សុខ ភិរម្យ អភិបាលរង នៃគណៈអភិបាលស្រុកកោះកុង និងជាប្រធានក្រុមការងារព័ត៌មានវិទ្យាស្រុកកោះកុង អញ្ជើញចូលរួមជាអធិបតីផ្សព្វផ្សាយ អំពីការប្រើប្រាស់បណ្តាញសង្គមនានា ជូនដល់រដ្ឋបាលឃុំទាំងបួន នៃស្រុកកោះកុង ដើម្បីឱ្យមានការចូលរួមប្រកបដោយប្រសិទ្ធភាពពីសំណាករដ្ឋបាលមូលដ្ឋាន ជាពិសេស រដ្ឋបាលឃុំ អាណត្តិទី៥ (អាណត្តិថ្មី) បានស្វែងយល់អំពីយន្តការ និងប្រព័ន្ធព័ត៌មានវិទ្យារបស់រដ្ឋបាលខេត្ត ក្រុង ស្រុក អំពីការប្រើប្រាស់បណ្តាញសង្គមនានា រួមមានគេហទំព័រ ហ្វេសប៊ុក និងតេលេក្រាម ជាដើម នៅតាមបណ្តាឃុំ ស្រុក ក្នុងខេត្តកោះកុង។