ស្រុកកោះកុង ៖ ព្រឹកថ្ងៃពុធ ១២ រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ យោងតាមចាត់តាំងរបស់ លោក ជា សូវី អភិបាល នៃគណៈអភិបាលស្រុកកោះកុង និងជាប្រធានគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូស្រុកកោះកុង ចូលរួមប្រជុំជាមួយសាលាបឋមសិក្សាវត្តត្រពាំងរូង ដើម្បីពិនិត្យមើលឯកសារពាក់ព័ន្ធនឹងស្តង់ដារ ស្ដីពីការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ ក្នុងស្រុកកោះកុង ខេត្តកោះកុង នៅសាលាបឋមសិក្សាវត្តត្រពាំងរូង ភូមិដីទំនាប ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង។
សមាសភាពរួមមានលោក លោកស្រីសមាជិកគណៈកម្មការ លោកនាយក លោកគ្រូ អ្នកគ្រូសាលាបឋមសិក្សាវត្តត្រពាំងរូង។