ថ្ងៃចន្ទ ១០រោច ខែស្រាពណ៍ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ៩,០០នាទីព្រឹក លោកស្រី តឹប ពៅ ជំនួយការនៅភូមិ៤ សង្កាត់ដងទង់ បានសហការជាមួយក្រុមហ៊ុន SBKសហការជាមួយអង្គការស្បៀងអាហារពិភពលោក បានចុះធ្វើការស្ទាបស្ទង់អំពីការបរិភោគ និង ការយល់ដឹងពី អាហារូបត្ថម្ភ របស់ប្រជាពលរដ្ឋ ក្នុងទិសដៅ ផ្សព្វផ្សាយ និងពន្យល់បន្ថែមពីផលវិបាកនៃការបរិភោគអាហារមិនល្អសម្រាប់សុខភាព ដែលមានប្រជាជនចូលរួមសរុប ០៨នាក់ ស្រី ០៤នាក់ និងខាងក្រុមការងាររបស់ ក្រុមហ៊ុន ២នាក់ ស្រី០២នាក់ នៅភូមិ៤ សង្កាត់ដងទង់ ។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#