ស្រុកកោះកុង ៖ ថ្ងៃចន្ទ ១០ រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២២ខែសីហា ឆ្នាំ២០២២ លោក សុខ ភិរម្យអភិបាលរងស្រុក និងជាអនុប្រធានគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូស្រុកកោះកុង តំណាងលោក ជា សូវី អភិបាល នៃគណៈអភិបាលស្រុកកោះកុង និងជាប្រធានគណៈកម្មការ ដឹកនាំគណៈកម្មការ ចូលរួមប្រជុំជាមួយសាលាបឋមសិក្សារុងផ្លាមកេសនត្រពាំងរូង ដើម្បីពិនិត្យមើលឯកសារពាក់ព័ន្ធនឹងស្តង់ដារ ស្ដីពីការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ ក្នុងស្រុកកោះកុង ខេត្តកោះកុង នៅសាលាបឋមសិក្សារុងផ្លាមកេសនត្រពាំងរូង ក្នុងភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង។
សមាសភាពរួមមានលោក លោកស្រីសមាជិកគណៈកម្មការ លោកនាយក លោកគ្រូ អ្នកគ្រូ និងគណៈកម្មការគ្រប់គ្រងសាលាបឋមសិក្សារុងផ្លាមកេសនត្រពាំងរូង។