ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ លោក ឡុង សុភាព អនុប្រធានការិយាល័យគាំពារបរិស្ថាន និងកញ្ញា គ្រុយ លីផេង បានសហការជាមួយអាជ្ញាធរស្រុកមណ្ឌលសីមា ចុះពិនិត្យទីតាំងនិងផ្តល់យោបល់លើការរៀបចំកិច្ចសន្យាការពារបរិស្ថាន សម្រាប់អាជីវកម្មប្រមូលទិញ-លក់សំណល់អេតចាយរបស់លោក សូត ប៊ុនណាត ដែលមានទីតាំងស្ថិតនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ជាប់នឹងរបងតំបន់សេដ្ឋកិច្ចពិសេសនាងកុកខេត្តកោះកុង ។