កាលពីព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ តាមការចាត់តាំងរបស់លោក សាយ ហេង មេឃុំកោះស្ដេច លោកស្រី ស្រី សុផា សមាជិកក្រុមប្រឹក្សាឃុំ បានដឹកនាំមេភូមិព្រែកស្មាច់ មេភូមិពាមកាយ និងអ្នកស្ម័គ្រចិត្តបសុព្យាបាលភូមិ ចូលរួមសហការជាមួយនឹងលោក ខាត់ វណ្ណា ប្រធានការិយាល័យកសិកម្ម បរិស្ថាន និងធនធានធម្មជាតិ និងលោក អ៊ុក បូរ៉ា បសុព្យាបាលនៃមន្ទីរកសិកម្មខេត្ត ចុះជួយពិនិត្យ និងចាក់វ៉ាក់សាំងដល់សត្វក្របី ដែលបានឆ្លងជំងឺសារទឹក ដោយបានជួយសង្គ្រោះក្របីបានចំនួន ៣០ក្បាល (ឈ្មោលចំនួន ៦ក្បាល និងញីចំនួន ៣៤ក្បាល) ចំណែកក្របីដែលងាប់មានចំនួន ៦ក្បាល (ឈ្មោលចំនួន ១ក្បាល និងញីចំនួន ៥ក្បាល)។ រដ្ឋបាលឃុំ នឹងបន្តតាមដានសុខភាពសត្វគោក្របីនៅក្នុងមូលដ្ឋាន ដើម្បីធានាថាមិនមានជំងឺឆ្លងរាតត្បាតបន្តទៀត ហើយសូមឱ្យប្រជាពលរដ្ឋជួយផ្ដល់ដំណឹងមកកាន់អាជ្ញាធរមូលដ្ឋាន ក្នុងករណីដែលសង្ស័យថាសត្វគោក្របីរបស់ខ្លួនមានជំងឺសារទឹកនេះ។
ថ្ងៃព្រហស្បតិ៍ ៦រោច ខែស្រាពណ៍ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២