លោក ណយ ឡេង មេឃុំពាមក្រសោប បានដឹកនាំសមាជិកក្រុមប្រឹក្សាឃុំ មេភូមិគ្រប់ភូមិ និងមានការអញ្ជើញចូលរួម ដោយលោក សេង សៀវលី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទួលគគីរ ប្រជុំពិភាក្សាធ្វើស្ថិតិប៉ាន់ស្មាន់ចំនួនប្រជាពលរដ្ឋដែលគ្រប់អាយុ ចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ និងពិនិត្យឈ្មោះដែលត្រូវលុប (ស្លាប់ ផ្លាស់ចេញ ដកសិទ្ធិ) ចេញពីបញ្ជីបោះឆ្នោតឆ្នាំ២០២១ ។
នៅសាលាឃុំពាមក្រសោប
ថ្ងៃអង្គារ ៤រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦
ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២