ថ្ងៃចន្ទ ៣រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២។ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំជ្រោយប្រស់: កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយប្រស់ សហការជាមួយអជ្ញាធរភូមិ-ឃុំ ដឹកនាំដោយលោក ពុំ ធឿន មេឃុំជ្រោយប្រស់និងមានការសហការចូលរួមពីលោក ជាប សុផារិន ប្រធានប៉ុស្តិ៍សុខភាពឃុំ បានចុះបើកវេទិកាសាធារណៈ ស្តីពីគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពទាំង ៧ចំនុច បានចំនួន ០១លើក នៅចំនុច ឡាំប៉ក់ ស្ថិតក្នុងភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង។ ក្នុងអង្គវេទិកានេះ បានលើកយកនូវប្រធានបទសំខាន់ៗ មកផ្សព្វផ្សាយបន្ថែមដូចខាងក្រោម ÷
១- ផ្សព្វផ្សាយអំពី ផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន ។
២- ផ្សព្វផ្សាយអំពី គ្មានអំពើអណាចារ ការជួញដូរស្រ្តី និងកុមារ ការទប់ស្កាត់អំពើហឹង្សាក្នុងគ្រួសារ ពាក់ព័ន្ធយេនឌ័រ ។
៣-ផ្សព្វផ្សាយអំពី និតិវិធីនៃការធ្វើសៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ ។
៤-ផ្សព្វផ្សាយអំពី ការបង្ការទប់ស្កាត់នៃការឆ្លងរីករាលដាលនៃវីរុសកូវីដ១៩ ។
វេទិការខាងលើមានមនុស្សចូលរួមសរុបចំនួន ៣៤នាក់ ស្រី ១៣នាក់ ។
ប្រភព: ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំជ្រោយប្រស់