លោកស្រី សុខ វណ្ណដេត ប្រធានក្រុមប្រឹក្សាស្រុក និងលោក ចេង មុនីរិទ្ធ អភិបាល នៃគណ:អភិបាលស្រុក បានដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាលេីការរៀបចំបែងចែកការងារ ត្រៀមសម្រាប់ធ្វេីវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់រដ្ឋបាលស្រុកគិរីសាគរ ដោយមានការអញ្ជេីញចូលួមពី លោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក លោក លោកស្រីអភិបាលរងស្រុក និងលោកនាយករដ្ឋបាលស្រុក សមាសភាពចូលរួម ១២នាក់ ស្រី ០៤ នាក់ នៅសាលប្រជុំសាលាស្រុកគិរីសាគរ។
…………………………………….
ថ្ងៃព្រហស្បតិ៍ ១៤កេីត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២
August 11,2022