រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលឃុំភ្ញីមាស បានបើកកិច្ចប្រជុំដាក់ឲ្យក្រុមហ៊ុនចំនួន ៥ ធ្វើការដេញថ្លៃជួសជុលផ្លូវគ្រួសក្រហមមួយខ្សែ និងសាងសង់លូជ្រុងភ្លោះ១កន្លែង

រដ្ឋបាលឃុំភ្ញីមាស

…..,………………………..
លោក ឡុញ សុផល មេឃុំភ្ញីមាសបានបើកកិច្ចប្រជុំដាក់អោយក្រុមហ៊ុនចំនួន៥ ធ្វើការដេញថ្លៃជួសជុលផ្លូវគ្រួសក្រហម១ខ្សែនិងសាងសង់លូជ្រុងភ្លោះ១កន្លែងស្ថិតនៅក្នុងភូមិតានីនិងភូមិកៀនក្រឡាញ់ក្នុងឃុំភ្ញីមាសស្រុកគីរីសាគរខេត្តកោះកុង។ដោយមានការអញ្ជើញចូលរួមពីលោក គង់ ហួត នាយករងទីចាត់ការផែនការវិនិយោគខេត្តកោះកុង ជំទប់ក្រុមប្រឹក្សាឃុំ មេភូមិ អនុភូមិ ស្មៀនឃុំ និងតំណាងក្រុមហ៊ុនទាំង៥ ក្នុងនោះការដេញថ្លៃបានទៅលើលោកតាំង វាសនា តំណាងអោយក្រុមហ៊ុនសំណង់ លៀន សុផា ដែលដេញថ្លៃទាបជាងគេ ក្នុងតម្លៃសរុប ១៤៧.១០០.០០០រៀលគត់។

………………………………
ថ្ងៃចន្ទ១១កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័កពុទ្ធសករាជ ២០៥៦៦ ត្រូវនឹងថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២

អត្ថបទទាក់ទង