ថ្ងៃចន្ទ ៤កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២។ លោក សេក ជន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំជ្រោយ ប្រស់ បានដឹកនាំកម្លាំងប៉ុស្តិ៍ចំនួន ០២នាក់ ចុះសួរសុខទុក្ខ ប្រជាពលរដ្ឋ និងដើរល្បាតការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ០១លើក ស្មើ ០៧ខ្នងផ្ទះ មនុស្សរួម ១៦ នាក់ ស្រី ០៧ នាក់ និងបានផ្តល់សៀវភៅគ្រួសារ(ក៤) ជូនប្រជាពលរដ្ឋចំនួន ០២ គួ្រសារ ក្នុងនោះភូមិថ្មី ០១គ្រួសារ ភូមិជ្រោយប្រស់ ០១គ្រួសារ និងផ្តល់សៀវភៅស្នាក់នៅ(ក២) ចំនួន ០២គ្រួសារ (ទុតិយតា) ជូនប្រជាពលរដ្ឋនៅភូមិថ្មី និងបានប្រមូលផ្តុំកម្លាំងនៅប៉ុស្តិ៍ ដើម្បីទ្រសភាពការណ៍ផ្សេងៗ ។
ប្រភព: ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំជ្រោយប្រស់