ស្រុកកោះកុង ៖ ថ្ងៃចន្ទ ៤ កើត ខែស្រាពណ៍ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ យោងតាមចាត់តាំងរបស់រដ្ឋបាលស្រុកកោះកុង លោក អ៊ឹង បឺត ប្រធានការិយាល័យផែនការនិងគាំទ្រឃុំ-សង្កាត់ ស្រុកកោះកុង បានចុះពិនិត្យលើលទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំជ្រោយប្រស់ អាណត្តិទី៥ ដែលរដ្ឋបាលស្រុកកោះកុង បានណែនាំនាពេលកន្លងមក ដើម្បីបង្កើននូវប្រសិទ្ធភាពការងារ និងធានាបាននូវគណនេយ្យភាពការងារបស់រដ្ឋបាលឃុំ ក្នុងការរៀបចំលិខិតបទដ្ឋានគតិយុត្តនានាឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា នៅសាលាឃុំជ្រោយប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង ។
សមាសភាពចូលរួមមានលោកមេឃុំ ជំទប់ទី១ ជំទប់ទី២ ក្រុមប្រឹក្សាឃុំ និងស្មៀនឃុំជ្រោយប្រស់។
ក្នុងកិច្ចប្រជុំពិភាក្សា និងពិនិត្យការងារនោះរួមមាន ៖
១.កំណត់ហេតុកិច្ចប្រជុំលើកដំបូង
២.ការរៀបចំបទបញ្ជាផ្ទៃក្នុង
៣.ប្រតិទិន្នកិច្ចប្រជុំក្រុមប្រឹក្សា
៤.ការបង្កើតគណៈកម្មាធិការនានា
៥.បែបបទ នីតិវិធី និងទម្រង់នានា
៦.គំរូហត្ថលេខា
៧.ផែនការអាណត្តិ៥ឆ្នាំ
៨.និតិវិធីជ្រើសរើសបុគ្កលិកជំនួយការឃុំ