ថ្ងៃអាទិត្យ ៣កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២។ លោក សាញ់ ចន្ទរ: នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកោះកាពិ បានដឹកនាំកម្លាំងប៉ុស្តិ៍ចំនួន ០២នាក់ ចុះល្បាតសួរសុខទុក្ខប្រជាពលរដ្ឋក្នុងមូលដ្ឋាន ស្ថិតក្នុងភូមិ១ និងភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុកកោះកុង និងប្រមូលផ្តុំកម្លាំងនៅប៉ុស្តិ៍ ដើម្បីក្តាប់បាននូវសភាពការណ៍ផ្សេងៗ ដែលកើតមាន។
ប្រភព: ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកោះកាពិ