លោក ឡេក ស៊ុធន់ មេឃុំទួលគគីរ និងជាប្រធាន គ.ក.ន.ក.ឃុំ បានដឹកនាំសមាជិក គ.ក.ន.ក ឃុំ ចុះសួរ សុខទុក្ខ និងនាំយកនូវអំណោយផ្ទាល់ខ្លួន មានជាថវិកា ចំនួន ៣៤០,០០០រៀល និងគ្រឿងឧបភោគបរិភោគ មានដូចជា: អង្ករ ០១បាវ ទម្ងន់ ៣០ គ.ក្រ ទឹកសុទ្ធ ០៣យួរ មី ០១កេស ទឹកត្រី ០៦ដប ទឹកស៊ីអ៊ីវ ០៦ដប ស្ករស ០១kg ខ្ទឹមក្រហម ០១kg ត្រីខ ១០កំប៉ុង ទឹកដោះគោ និងនំកញ្ចប់ក្មេង ព្រមទាំងសម្ភារប្រើប្រាស់ មានដូចជា: សារ៉ុង ០១ ក្រមា ០១ សរុបជាថវិកា ១៩៦,០០០រៀល សរុបរួមជាថវិកា ៥៣៦,០០០រៀល ជូនដល់ស្ត្រីក្រីក្រទើបសម្រាលកូន មានឈ្មោះ ទៀង សុភាព ជាប្រជាពលរដ្ឋរស់នៅភូមិទួលគគីរក្រោម ។
ថ្ងៃសៅរ៍ ២កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦
ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២