កោះកុង,ថ្ងៃពុធ ១៤ រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ លោក គង់ រឿង ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានដឹកនាំមន្ត្រីចំនួន០២រូប សហការជាមួយមន្ត្រី នៃមន្ទីរពេទ្យបង្អែកខេត្ត រដ្ឋបាលឃុំ/សង្កាត់ និងអាជ្ញាធរមូលដ្ឋាន ដើម្បីចុះផ្ដល់ថវិកាដល់ស្ត្រីសម្រាលកូននៅមន្ទីរពេទ្យបង្អែកខេត្ត ហើយមិនទទួលបានប្រាក់ឧបត្ថម្ភ និងបានចុះទៅដល់ទីលំនៅដ្ឋានផ្ទាល់ ដោយបានផ្ដល់ថវិកាក្នុងម្នាក់ៗចំនួន២០០,០០០រៀល សរុបចំនួន ១៨នាក់ ក្នុងនោះមាន សង្កាត់ដងទង់ចំនួន ០៣នាក់ សង្កាត់ស្ទឹងវែងចំនួន ០៤នាក់ សង្កាត់ស្មាច់មានជ័យចំនួន ០១នាក់ និងស្រុកមណ្ឌលសីមាចំនួន ១០នាក់។