ថ្ងៃអង្គារ ១៣រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ មន្ត្រីឧទ្យានុរក្សប្រចាំស្នាក់ការល្បាតព្រែកតាអុកនៃឧទ្យាជាតិបុទុមសាគរ សហការជាមួយកម្លាំងកងរាជអាវុធហត្ថ និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានធ្វើការចុះល្បាតទប់ស្កាត់បទល្មើសធនធានធម្មជាតិ បានជួបប្រទះអន្ទាក់សត្វព្រៃជាប្រភេទខ្សែហ្វ្រាំងកង់ចំនួន១១ខ្សែ រួមនិងអន្ទាក់សត្វសំពោចចំនួន០៣ដៃ មានប្រវែង១៥០ម៉ែត្រ ដែលមានសត្វសំពោច(រស់)ចំនួន០៤ក្បាល មានទំងន់៦គីឡូក្រាម ។ បន្តមកកម្លាំងយើងបានធ្វើការដកហូតយកមករក្សាទុកបណ្តោះអាសន្ននៅស្នាក់ការល្បាតព្រែកតាអុក និងបានបន្តដោះលែងសត្វសំពោចចំនួន០៤ក្បាល អោយមានសេរីភាពក្នុងព្រៃធម្មជាតិវិញ ។