ថ្ងៃសុក្រ ៩រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២។ លោក សេក ជន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំជ្រោយប្រស់ បានដឹកនាំកម្លាំងប៉ុស្តិ៍ចំនួន ០៣នាក់ ចុះល្បាតសួរសុខទុក្ខប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងផ្សព្វផ្សាយតាមខ្នងផ្ទះដល់ប្រជាពលរដ្ឋ ដែលមានអត្តសញ្ញាណប័ណ្ណផុតកំណត់ទៅប្តូរថ្មី នៅអធិការដ្នាននគបាលស្រុកកោះកុង បានចំនួន ០៩ខ្នងផ្ទះ ស្មើមនុស្ស ១៧នាក់ ស្រី ០៩នាក់ ស្ថិតនៅភូមិថ្មី និងភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង និងប្រមូលផ្តុំកម្លាំងនៅប៉ុស្តិ៍ ដើម្បីទ្រសភាពការណ៍ផ្សេងៗ ។
ប្រភព: ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំជ្រោយប្រស់