លោក ប៉ែន ប៊ុនឈួយ អភិបាលរងស្រុក បានដឹកនាំក្រុមការងារ ចុះពិនិត្យទីតាំងដីមួយកន្លែងរបស់ឈ្មោះ ម៉ា សារិន ភេទស្រី អាយុ៥៨ឆ្នាំ ដែលបានស្នើសូមរស់នៅបន្តលើដីរដ្ឋ ស្ថិតនៅចំណុចកោះលយ ភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា និងដោយមានការចូលរួមពី កងកម្លាំងរាជអាវុធហត្ថស្រុក កងកម្លាំងអធិការនគរបាលស្រុក មន្រ្តីដនសភស្រុក សមាជិកក្រុមប្រឹក្សាឃុំ អនុភូមិចាំយាម និងម្ចាស់ដី ព្រមទាំងសមាជិកគ្រួសារ សរុបចំនួន ១៣នាក់ ៤នាក់ ។
តាមការចុះពិនិត្យជាក់ស្តែងឃើញថា លើផ្ទៃដីនេះមានដំណាំ ដូចជា ដើមដូងធំៗចំនួន៥ដើម ដើមស្វាយហូបផ្លែចំនួន ២ដើម ដើមស្វាយចន្ទីចំនួន២០ដើម និងដើមខ្នុរចំនួន ០២ដើម និងធ្វើរោងពីឈើចំនួនមួយខ្នង តែត្រូវបានរុះរើចេញហើយ បច្ចុប្បន្នដោយសារមិនទាន់មានដំណោះស្រាយពីអាជ្ញាធរ គ្រួសារនេះមិនអាចធ្វើការសង់ខ្ទមរស់នៅបាន តែពួកគាត់បានសូមផ្ទះអ្នកជិតខាងរស់នៅជាបណ្តោះអាសន្នសិន រង់ចាំការសម្រេចពីរដ្ឋបាលខេត្ត ។
ថ្ងៃពុធ ៧រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦
ត្រូវនឹងថ្ងៃទ២០ ខែកក្កដា ឆ្នាំ២០២២
វេលាម៉ោង ៨:០០នាទីព្រឹក