រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី សឿ សាវី សមាជិកក្រុមប្រឹក្សាស្រុក និងប្រធាន​គ.ក.ស.ក ស្រុកកោះកុង បានដឹកនាំគណៈកម្មាធិការ សហការជាមួយ​អាជ្ញាធរ​ឃុំត្រពាំងរូង នាំយកអំណោយ​សប្បុរសធម៌​ជូនគ្រួសារងាយរងគ្រោះ​ចំនួន ០១គ្រួសារ​ នៅឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង​

ស្រុកកោះកុង ៖ ថ្ងៃអង្គារ ៦ រោច ខែអាសាឍ ឆ្នាំខាល​ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ លោកស្រី សឿ សាវី សមាជិកក្រុមប្រឹក្សាស្រុក និងប្រធាន​គ.ក.ស.ក ស្រុកកោះកុង បានដឹកនាំគណៈកម្មាធិការ​ពិគ្រោះយោបល់​កិច្ចការ​ស្រ្តី និងកុមារស្រុកកោះកុង​(គ.ក.ស.ក)​ បាមដឹកនាំក្រុមការងារ សហការជាមួយ​អាជ្ញាធរ​ឃុំត្រពាំងរូង ចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយ​សប្បុរសធម៌​ ប្រគល់ជូនគ្រួសារងាយរងគ្រោះ រស់នៅចំណុចវាលតាភូ ភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង​ ដែលមានកូនចំនួន ១នាក់ មានការខ្វះខាតសម្លៀកបំពាក់ ឯកសណ្ឋាន​សិស្ស និងមធ្យោបាយក្នុងការធ្វើដំណើរទៅរៀនសូត្រ ព្រោះសាលារៀនមានចំងាយឆ្ងាយពីផ្ទះ។​
ដោយសង្កេតឃើញពីផលលំបាករបស់កូនៗ គណៈកម្មាធិការ​ពិគ្រោះយោបល់​កិច្ចការ​ស្រ្តី និងកុមារស្រុកកោះកុង បាននាំយកសម្ភារ និងថវិកាមួយចំនួនប្រគល់ជូន​គ្រួសារងាយរងគ្រោះ។​

ជាមួយគ្នានេះ លោកស្រីប្រធាន និងក្រុមការងារ បានផ្តាំផ្ញើដល់ស្រ្តី​ដែលម្តាយ និងកូនៗ និងលើកទឹកចិត្តថែទាំសុខភាពឱ្យបានល្អ រក្សាអនាម័យក្នុងការរស់នៅ  ជាពិសេសត្រូវមានស្មារតីរឹងប៉ឹង ត្រូវខិតខំតស៊ូប្រកបរបរចិញ្ចឹមជីវិតបន្តទៅមុខទៀត។

សម្ភារដែលផ្តល់ជូនរួមមាន៖ ថវិការបស់​គណៈកម្មាធិការ​ពិគ្រោះយោបល់​កិច្ចការ​ស្រ្តី និងកុមារស្រុកកោះកុង​ចំនួន ១០០ ០០០រៀល កង់ចំនួន ១គ្រឿង ឯកសណ្ឋាន​សិស្ស ២ឈុត ប៊ិច ៥ដើម សៀវភៅ ៥ក្បាល ក្នុងនោះអនុសាខាកាកបាទក្រហមកម្ពុជាស្រុក​មានអង្ករ ៥០គក្រ ទឹកត្រី ២ដប ទឹកស៉ីអ៉ីវ ២ដប ប្រេងឆា ២ដប ស្ករស ២គីឡូក្រាម អំបិលអ៊ីយ៉ូត ២ថង់ មី ១កេស ប៊ីចេង ១កញ្ចប់ ទឹកសុទ្ធ ១កេសត្រីខកំប៉ុង ១ឡូ

អត្ថបទទាក់ទង