ស្រុកកោះកុង ៖ ថ្ងៃអង្គារ ៦ រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ ដោយមានការចាត់តាំងពីលោក ជា សូវី អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកកោះកុង លោកស្រី អុិន សុភី អភិបាលរងស្រុក និងជាអនុប្រធានគណៈកម្មាធិការ រួមជាមួយគណៈកិត្តិយស ដឹកនាំសហការីសហការជាមួយអាជ្ញាធរឃុំត្រពាំងរូង នាំយកនូវអំណោយសប្បុរសធម៌របស់កាកបាទក្រហមកម្ពុជា ប្រគល់គ្រួសារងាយរងគ្រោះចំនួន ១គ្រួសារ រស់នៅចំណុចវាលតាភូ ភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង។
សម្ភាររួមមាន ៖ អង្ករ ៥០គក្រ ទឹកត្រី ២ដប ទឹកស៉ីអ៉ីវ ២ដប ប្រេងឆា ២ដប ស្ករស ២គីឡូក្រាម អំបិលអ៊ីយ៉ូត ២ថង់ មី ១កេស ប៊ីចេង ១កញ្ចប់ ទឹកសុទ្ធ ១កេសត្រីខកំប៉ុង ១ឡូ និងថវិការបស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារស្រុកកោះកុងចំនួន ១០០ ០០០រៀល និងកង់ចំនួន ១គ្រឿង។