ថ្ងៃព្រហស្បតិ៏ ១រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ លោកស្រី ហួន ច័ន្ទមូលី អនុប្រធានមន្ទីរបរិស្ថាន បានចូលរួមកិច្ចប្រជុំរួមយោបល់លើនីតិវិធីនៃការផ្តល់ទិដ្ឋាការសម្រាប់ការផ្លាស់ប្តូរស្ថានភាពរដ្ឋបាល និងគ្រួសារមន្រ្តីរាជការស៊ីវិលនៅថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាព លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្ត និងឯកឧត្តម ហួត ស៊ីនាដអនុរដ្ឋលេខាធិការ នៃក្រសួងមុខងារសាធារណៈ នៅសាលមហោស្រពខេត្តកោះកុង ។