ស្រុកកោះកុង ៖ ថ្ងៃចន្ទ ១៣ កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ លោក ឯក ម៉ឹង ប្រធានក្រុមប្រឹក្សាស្រុក និងលោក ជា សូវី អភិបាល នៃគណៈអភិបាលស្រុកកោះកុង ដឹកនាំសមាជិកក្រុមប្រឹក្សាស្រុក អភិបាលរងស្រុកកោះកុង និងមន្រ្តីរាជការនៃរដ្ឋបាលស្រុក ក្រុមប្រឹក្សាឃុំត្រពាំងរូង អញ្ជើញទទួលស្វាគមន៍លោកបណ្ឌិត សំឃិត វៀន អភិបាលរងខេត្តកោះកុង និងលោកស្រី អញ្ជើញនាំយកទានព្រះវស្សា និងគ្រឿងឧបភោគបរិភោគប្រគេនវត្តព្រះពុទ្ធកោះកុងក្នុង(ហៅវត្តកោះកុងក្នុង) នៅភូមិកោះកុងក្នុង និងវត្តរូងគិរីសត្ថារាម(ហៅវត្តត្រពាំងរូង) នៅភូមិដីទំនាប ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង។