រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី សឿ សាវី សមាជិកក្រុមប្រឹក្សាស្រុក និងប្រធាន​គ.ក.ស.ក ស្រុកកោះកុង បានដឹកនាំគណៈកម្មាធិការ សហការជាមួយ​អាជ្ញាធរ​ឃុំត្រពាំងរូង នាំយកអំណោយ​សប្បុរសធម៌​ជូនគ្រួសារងាយរងគ្រោះ​ចំនួន ០១គ្រួសារ​ នៅឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង​

ស្រុកកោះកុង ៖ ថ្ងៃពុធ ៨ កើត ខែអាសាឍ ឆ្នាំខាល​ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ លោកស្រី សឿ សាវី សមាជិកក្រុមប្រឹក្សាស្រុក និងប្រធាន​គ.ក.ស.ក ស្រុកកោះកុង បានដឹកនាំគណៈកម្មាធិការ​ពិគ្រោះយោបល់​កិច្ចការ​ស្រ្តី និងកុមារស្រុកកោះកុង​(គ.ក.ស.ក)​ សហការជាមួយ​អាជ្ញាធរ​ឃុំឃុំត្រពាំងរូង ចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយ​សប្បុរសធម៌​ ប្រគល់ជូនគ្រួសារងាយរងគ្រោះ រស់នៅចំណុចអូតាព្រំ ភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង​ ដែលមានកូនៗចំនួន ៤នាក់ មានការខ្វះខាតសម្លៀកបំពាក់ ឯកសណ្ឋាន​សិស្ស និងមធ្យោបាយក្នុងការធ្វើដំណើរទៅរៀនសូត្រ ព្រោះសាលារៀនមានចំងាយឆ្ងាយពីផ្ទះ។​
ដោយសង្កេតឃើញពីផលលំបាករបស់កូនៗ គណៈកម្មាធិការ​ពិគ្រោះយោបល់​កិច្ចការ​ស្រ្តី និងកុមារស្រុកកោះកុង បាននាំយកសម្ភារ និងថវិកាមួយចំនួនប្រគល់ជូន​គ្រួសារងាយរងគ្រោះ។​

ជាមួយគ្នានេះ ក្រុមការងារបានផ្តាំផ្ញើដល់ស្រ្តី​ដែលម្តាយ និងកូនៗ និងលើកទឹកចិត្តថែទាំសុខភាពឱ្យបានល្អ  រក្សាអនាម័យក្នុងការរស់នៅ  ជាពិសេសត្រូវមានស្មារតីរឹងប៉ឹង  ត្រូវខិតខំតស៊ូប្រកបរបរចិញ្ចឹមជីវិតបន្តទៅមុខទៀត។

សម្ភារដែលផ្តល់ជូនរួមមាន៖ អង្ករ ៥០គក្រ ឯកសណ្ឋាន​សិស្ស ៤ឈុត ស្រី ២ឈុត ប្រុស ២ឈុត កង់ចំនួន ២គ្រឿង ដែលជាអំណោយលោកជំទាវ ចេង វន្នី សមាជិក​ក្រុមប្រឹក្សា​ខេត្ត និងជា​សមាជិក​គណៈកម្មាធិការ​ពិគ្រោះយោបល់​កិច្ចការ​ស្រ្តី និងកុមារខេត្តកោះកុង និងថវិការបស់​គណៈកម្មាធិការ​ពិគ្រោះយោបល់​កិច្ចការ​ស្រ្តី និងកុមារស្រុកកោះកុងចំនួន ១០០ ០០០រៀល។

អត្ថបទទាក់ទង