រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក វ៉េត សុនីម អនុប្រធានមន្ទីរបរិស្ថានខេត្តកោះកុង បានដឹកនាំ​​​លោកនាយកឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល និងមន្រ្តីឧទ្យានុរក្សសហការជាមួយគណៈកម្មការសហគមន៍ទេសចរណ៍ធម្មជាតិស្ទឹងឆាយអារ៉ែង​ បានធ្វើការស្រាវជ្រាវរុករកទីតាំងតំបន់ទឹកធ្លាក់នៅលើខ្នងភ្នំម្រេចកង្កែប

នៅព្រឹកថ្ងៃសុក្រ ៣កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ លោក វ៉េត សុនីម អនុប្រធានមន្ទីរបរិស្ថានខេត្តកោះកុង បានដឹកនាំ​​​លោកនាយកឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល និងមន្រ្តីឧទ្យានុរក្សសហការជាមួយគណៈកម្មការសហគមន៍ទេសចរណ៍ធម្មជាតិស្ទឹងឆាយអារ៉ែង​ បានធ្វើការស្រាវជ្រាវរុករកទីតាំងតំបន់ទឹកធ្លាក់នៅលើខ្នងភ្នំម្រេចកង្កែប បានរកឃើញទឹកធ្លាក់១កន្លែងមានឈ្មោះថា"ឆាយតាភោគ " ដែលមានចំណុចនិយាមកា (៣៤៣០៦៧-១២៩១៩២៤) មានទីតាំងស្ថិតនៅលើខ្នងភ្នំម្រេចកង្កែបស្ថិតក្នុង ភូមិច្រកឬស្សី ឃុំជំនាប់ ស្រុកថ្មបាំង ខេត្តកោះកុង ។ ដោយទឹកធ្លាក់មានកម្ពស់ប្រមាណ១៥ម៉ែត្រ ហើយមានចំងាយប្រមាណ២៥០ម៉ែត្រទៅដល់ទីតាំងទឹកធ្លាក់ ។

អត្ថបទទាក់ទង