រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ទីរបរិស្ថានខេត្តកោះកុង មានការរៀបចំកិច្ចប្រជុំផ្សព្វផ្សាយណែនាំអំពី ដំណើរការនីតិវិធីនៃការវាយតម្លៃ និងទទួលស្គាល់អង្គភាពគំរូក្នុងវិស័យបរិស្ថានឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម សុខខេង នវិន្ទ អនុរដ្ឋលេខាធិការនៃក្រសួងបរិស្ថាន

ថ្ងៃពុធ ១កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ មន្ទីរបរិស្ថានខេត្តកោះកុង មានការរៀបចំកិច្ចប្រជុំផ្សព្វផ្សាយណែនាំអំពី ដំណើរការនីតិវិធីនៃការវាយតម្លៃ និងទទួលស្គាល់អង្គភាពគំរូក្នុងវិស័យបរិស្ថានឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម សុខខេង នវិន្ទ អនុរដ្ឋលេខាធិការនៃក្រសួងបរិស្ថាន ដោយមានការអញ្ជើញចូលរួមរបស់លោកជំទាវ ងិន លីណា អគ្គនាយិការងនៃអគ្គនាយកដ្ឋានគោលនយោបាយយុទ្ធសាស្រ្ត និងជាអនុប្រធាន អនុគណៈកម្មការវាយតម្លៃ និងទទួលស្គាល់អង្គភាពគំរូនៃក្រសួងបរិស្ថាន លោក អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង លោកអគ្គនាយករង លោកប្រធានមន្ទីរបរិស្ថានខេត្តកោះកុង លោក-លោកស្រីអនុប្រធានមន្ទីរ លោក-លោកស្រីប្រធានការិយាល័យ លោក-លោកស្រីអនុប្រធានការិយាល័យ លោកនាយក-នាយករងតំបន់ការពារធម្មជាតិ និងមន្ត្រីនៃមន្ទីរបរិស្ថានខេត្តកោះកុង សរុបអ្នកចូលរួម ៤៦នាក់ (ស្រី៨នាក់ ) ។

អត្ថបទទាក់ទង