ស្រុកកោះកុង ៖ ថ្ងៃពុធ ១ កើត ខែអាសាឍ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារស្រុកកោះកុង (គ.ក.ស.ក) បានរៀបចំកិច្ចប្រជុំសាមញ្ញប្រចាំខែមិថុនា និងលើកទិសដៅការងារបន្តខែកក្កដា ឆ្នាំ២០២២ ក្រោមការដឹកនាំដោយលោកស្រី សឿ សាវី ប្រធាន គ.ក.ស.ក និងមានការចូលរួមពីលោក លោកស្រីអនុប្រធាន និងសមាជិក គ.ក.ស.ក ស្រុកកោះកុង សរុបចំនួន ១៣នាក់ ស្រី ០៧នាក់ នៅសាលប្រជុំសាលាស្រុកកោះកុង។
របៀបវារៈកិច្ចប្រជុំ
១/ចុះបញ្ចីវត្តមាន
២/បើកកិច្ចប្រជុំ ពិនិត្យកូរ៉ុមនិងអនុម័តរបៀបវារៈ
៣/ពិនិត្យនិងអនុម័តលើសេចក្តីព្រាងកំណត់ហេតុប្រជុំប្រចាំខែមេសាឆ្នាំ២០២២
៤/ពិនិត្យនិងអនុម័តលើសេចក្តីព្រាងរបាយការណ៍តាមការិយាល័យនិងឃុំប្រចាំខែមិថុនាឆ្នាំ២០២២
៥/ពិនិត្យនិងអនុម័តលើប្រតិទិនប្រចាំឆ្នាំ២០២២ និងផែនការសកម្មភាពនិងផែនការប្រចាំឆ្នាំ២០២២
៦/បញ្ហាប្រឈមដំណោះស្រាយនិងផ្សេងៗ
៧/ផែនការសកម្មភាពបន្ត
៨/បូកសរុបនិងបិទកិច្ចប្រជុំ
ផែនការសកម្មភាពបន្ត
១/រៀបចំកំណត់ហេតុប្រជុំប្រចាំខែមិថុនាឆ្នាំ២០២២
២/រៀបចំបូកសរុបរបាយការណ៍ប្រចាំខែកក្កដាឆ្នាំ២០២២
៣/ដាក់ផែនការចុះចូលរួមប្រជុំជាមួយគ.ក.ន.ក
៤/រៀបចំកិច្ចប្រជុំគ.ក.ស.ក ប្រចាំខែកក្កដាឆ្នាំ២០២២
៥/តាមដានការអនុវត្ត សេវាអាហារូបត្ថម្ភតាមបណ្តាឃុំ