នៅល្ងាចថ្ងៃសុក្រ ៣រោច ខែជេស្ឋ ឆ្នាំខាលចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ លោក សៀង កក្កដា អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានដឹកនាំកិច្ចប្រជុំស្ដីពីការពង្រឹងការអនុវត្តតួនាទីភារកិច្ច ក្នុងការទទួលខុសត្រូវ ចំពោះមន្ត្រីដែល ទទួលបន្ទុកគេហទំព័រ ឬអាខោនហ្វេសប៊ុក របស់រដ្ឋបាលក្រុង និងសង្កាត់ទាំងបី ក្នុងគោលបំណងពង្រឹងការ ផ្សព្វផ្សាយសកម្មភាពបម្រើសេវាជូនប្រជាពលរដ្ឋនៅរដ្ឋបាលសង្កាត់នីមួយៗ ឲ្យកាន់តែទូលំទូលាយ និងមាន ប្រសិទ្ធិភាពល្អប្រសើជាងមុន។
កិច្ចប្រជុំនេះបានរៀបចំឡើងនៅសាលាក្រុងខេមរភូមិន្ទ។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#