រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ហ៊ុន ម៉ារ៉ាឌី ប្រធានមន្ទីរបរិស្ថានខេត្តកោះកុង អមដំណើរឯកឧត្តម ស៊្រុន ដារិទ្ធិ រដ្ឋលេខាធិការ ដឹកនាំប្រតិភូក្រសួងបរិស្ថាន ចុះពិនិត្យទីតាំងស្នើសុំដីសម្រាប់សាងសង់ទីលានហ្វឹកហ្វឺន ទំហំ៦៧៧,៣៥០ហិកតា

ថ្ងៃព្រហស្បតិ៍ ២រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ លោក ហ៊ុន ម៉ារ៉ាឌី ប្រធានមន្ទីរបរិស្ថានខេត្តកោះកុង និងលោក វ៉េត សុនីម អនុប្រធានមន្ទីរ អមដំណើរ ឯកឧត្តម ស៊្រុន ដារិទ្ធិ រដ្ឋលេខាធិការ ដឹកនាំប្រតិភូក្រសួងបរិស្ថាន ចុះពិនិត្យទីតាំងស្នើសុំដីសម្រាប់សាងសង់ទីលានហ្វឹកហ្វឺន ទំហំ៦៧៧,៣៥០ហិកតា ស្ថិតនៅក្នុងឧទ្យានជាតិក្រវាញខាងត្បូង និងដែនជម្រកសត្វព្រៃតាតៃ ភូមិកោះប៉ោ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ដោយមានការចូលរួមពីតំណាងរដ្ឋបាលខេត្ត ស្រុក តំណាងតំបន់ប្រតិបត្តិការសឹករងកោះកុង តំណាងWildlife Alliance និងអ្នកពាក់ព័ន្ធ ។

អត្ថបទទាក់ទង