ថ្ងៃចន្ទ ១៤កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ មន្រ្តីឧទ្យានរុក្ស ប្រចាំស្នាក់ការល្បាតព្រែកតាអុក ឧទ្យានជាតិបុទុមសាគរនៃមន្ទីរបរិស្ថានខេត្តកោះកុង បានសហការជាមួយកម្លាំងកងរាជអាវុធហត្ថ និងអង្គការសម័្ពន្ធមិត្តសត្វព្រៃ ធ្វើការចុះល្បាតទប់ស្កាត់បទល្មើសធនធានធម្មជាតិនៅតំបន់ ភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបុទុមសាគរ ។ ក្រុមការងារបានទទួលសត្វឆ្មាដាវចំនួន០១ក្បាល ពីប្រជាពលរដ្ឋឈ្មោះ សាយ ញ៉ត ។ បន្ទាប់មកក្រុមការងារបាននាំយកសត្វឆ្មាំដាវមកប្រគល់អោយទៅមណ្ឌលដោះលែងសត្វព្រៃដំណាក់ដំរី (WRS) ។