លោកស្រី រិន្ទ សោភាភ័ក្រ្ត អភិបាលរងស្រុកមណ្ឌលសីមា និងលោកស្រី លី មុន្នី នាយករងរដ្ឋបាលសាលាស្រុក បានអញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នាស្តីពីការ សិក្សាអប់រំ រវាងមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកោះកុង ព្រះ រាជាណាចក្រកម្ពុជា និងការិយាល័យតំបន់អប់រំបឋមសិក្សាត្រាត ខេត្តត្រាត ប្រទេសថៃ ក្រោមអធិបតីភាពលោក សុខ សុធី អនុមន្ទីរអប់រំយុវជន និងកីឡាខេត្តកោះកុង និងលោស្រី ឆរឆះបា ឆឺនបាន នាយកការិយាល័យតំបន់សេវាអប់រំបឋមសិក្សាខេត្តត្រាត
សរុបអ្នកចូលរួម៣៥នាក់ ស្រី២០នាក់
ស្ថិតនៅវិទ្យាល័យ ហ៊ុន សែន ប៉ាក់ខ្លង ក្នុងឃុំប៉ាក់ខ្លង ។
ថ្ងៃចន្ទ ១៥កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦
ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២
វេលាម៉ោង ៩:៣០នាទីព្រឹក