ថ្ងៃចន្ទ ១៤កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស .២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ លោក សៀង កក្កដា អភិបាលរងក្រុង ចូលរួមពិធីចែកអំណោយជូនបងប្អូនប្រជាពលរដ្ឋចំនួន ១០០គ្រួសារ ដែលរស់នៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ពិធីនេះត្រូវបានរៀបចំក្រោមអធិបតីភាព ឯកឧត្តម ម៉ូត ម៉ុស្តើត ទីប្រឹក្សារាជរដ្ឋាភិបាល ដោយមានការចូលរួមពីសំណាក់ គណៈអុីមាំខេត្តគណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជាខេត្ត លោកចៅសង្កាត់ លោកមេភូមិ សមាជិក សមាជិកា ស.យ.ម.ក ខេត្ត ។ ជំនួយឧបត្ថម្ភទាំងនេះទទួលបានមកពី អង្គការមូលនិធិអាស៊ាន ដើម្បីការអប់រំ និងអភិវឌ្ឍន៍៕
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#